និស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស និងជាបុគ្គលិក វិទ្យុសំបុកឃ្មុំ ដេកស្លាប់ ក្នុងស្ថានីយ៍ ដោយមិន ដឹងមូលហេតុ

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ យុវជនម្នាក់ដែលជា បុគ្គលិកវិទ្យុ សំបុកឃ្មុំ និងជានិស្សិតឆ្នាំទី១ កំពុងសិក្សា នៅ សាកលវិទ្យាល័យ ធនធានមនុស្ស បានដេកស្លាប់ នៅក្នុងបន្ទប់ នៃទីស្នាក់ការ វិទ្យុសំបុក ឃ្មុំ ដែលមានទីតាំង ស្ថិតតាម ផ្លូវលេខ២៦បេតុង ក្រុមទី ១ ភូមិតោ្នតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ការស្លាប់បាត់ បង់ជីវិតនេះ ត្រូវបានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៤ ។

យោងតាម ប្រភពព័ត៌មានពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពនិស្សិតខាងលើមានឈ្មោះ សាន ហុងសេង ភេទប្រុសអាយុ ២២ ឆ្នាំ ជាបុគ្គលិកវិទ្យុ សំបុកឃ្មុំ និងជានិស្សិតឆ្នាំទី១ ផ្នែកគ្រប់គ្រង នៃសាកលវិទ្យាល័យ ធនធានមនុស្ស ស្នាក់នៅក្នុង ស្ថានីយ៍វិទ្យុ សំបុកឃ្មុំ និងមានស្រុកណើត នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រភពដដែលបន្តថា មុនពេលមានការភ្ញាក់ ផ្អើលថា យុវជនខាងលើនេះ ស្លាប់បាត់បង់ជីវិតនោះ គឹដោយយុវជនម្នាក់ទៀត ត្រូវជាមិត្តភ័ក្រ របស់សព ឈ្មោះ សាន ហុងសេង ដែលស្នាក់នៅ ក្នុងបន្ទប់ជាមួយគ្នា បានក្រោកពីព្រលឹម ចុះមកបោលសំអាត ទីធ្លាក្នុងស្ថានីយ៍ វិទ្យុសំបុកឃ្មុំ ហើយមិនបានឃើញ ឈ្មោះ សាន ហុងសេង ចុះមកជួយបោស សំអាតដូចរៀលថ្ងៃ ។

ដូច្នេះហើយ រូបគេឆ្ងល់ក៏បានឡើងទៅ បន្ទប់គេង ដើម្បីដាស់ឈ្មោះ សាន ហុងសេង ឲ្យចុះមកជួយ សំអាតទីធ្លា ប៉ុន្តែពេលឡើង ដល់ក្នុងបន្ទប់ក៏ប្រទះឃើញ សាន ហុងសេង ដេក សម្ងំស្ងៀម ហើយរូបគេក៏បានដើរទៅជិត និងយកដៃអង្រួនខ្លួន មិត្តភ័ក្របំណងដាស់ឲ្យភ្ញាក់ តែដោយមានពេល ស្ទាបសាច់ជនរងគ្រោះ ត្រជាក់ខ្លាំងពេក រូបគេក៏បានរត់ទៅ ប្រាប់បុគ្គលិកផ្សេងទៀត នៅក្នុងវិទ្យុសំបុកឃ្មុំ ឲ្យជួយមក មើល ទើបភ្ញាក់ផ្អើលឆោឡោថា យុវជនម្នាក់នោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយមានការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចមូលដ្ឋាន និងក្រុមធ្វើ កោសល្យវិច្ច័យបានចុះ ពិនិត្យលើកសាកសពយុវជនម្នាក់ នេះយ៉ាងយកចិត្តទុកដាក់ ហើយបាន សន្និដ្ឋានថា ការស្លាប់ បាត់បង់ជីវិតនេះគឺ ស្លាប់ដោយសារខ្យល់គរ ។ ដូច្នេះសព ត្រូវប្រគល់ឲ្យក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕
Share on Google Plus
    Blogger Comment
    Facebook Comment