ជប៉ុន​បង្កើត​ការ​ភ្ញាក់ផ្អើល​ដោយ​យក​សត្វ​ទឹក​មក​ធ្វើ​ជា​ស្រោម iPhone

ប្រភព Sabay
ស្រោម iPhone ពិត​ជា​សម្បូរ​បែប​ច្រើន​រូបរាង​ខ្លាំង​ណាស់ ឯ​តម្លៃ​ក៏​ខ្ពស់​កប់​ពពក​រហូត​ប្រហែល​ស្មើ​រថយន្ត​មួយ​គ្រឿង​ក៏​មាន។ ជាក់ស្ដែង​ដូច​ជា​ស្រោម Titanium Bumper ស្រោម​ផលិត​ពី​មាស ស្រោម​ជួយ​បង្កើន​ថាមពល​ថ្ម ស្រោម​ធ្វើ​ពី​សូកូឡា ស្រោម​មាន​កាបូប​ដាច់​លុយ​បាន ស្រោម​មុខងារ NFC និង​ស្រោម​រូប​សត្វ​ស្អាតៗ​ជា​ច្រើន​ទៀត។ ចំណែក​ពេល​នេះ​វិញ​ប្រិយមិត្ត​នឹង​បាន​ប្លែក​ភ្នែក​ទៀត​ហើយ ជា​មួយ​ស្រោម iPhone ដែល​ត្រូវ​បាន​យក​សាកសព​សត្វ​ទឹក​មក​ផលិត។
អាង​ចិញ្ចឹម​សត្វ​ទឹក Toba Aquarium នៅ​ជប៉ុន​បាន​កើត​គំនិត​ថ្មី​ដោយ​យក​ប្រភេទ​សត្វ​ទឹក Giant isopod មក​ធ្វើ​ជា​ស្រោម​ទូរសព្ទ iPhone។ ស្រោម​ដ៏​ចម្លែក​មិន​ធ្លាប់​ឃើញ​នេះ​មាន​តម្លៃ ២៩ដុល្លារ។ សូម​ទូរស្សនា​វីដេអូ​ខាង​ក្រោម៖

Share on Google Plus
    Blogger Comment
    Facebook Comment