ជំងឺ​ឆ្កូត​ជ្រូក​រើ​ឡើង ប្រកាច់​លង់ទឹក​ស្លាប់​

ភ្នំពេញ: បុរស​ម្នាក់​ដែលមាន​ជំងឺ​ឆ្កូត​ជ្រូក បាន​ដឹកគោ​យកមក​លាង​ទឹក ហើយក៏​ជំងឺ​រើ​ឡើង បណ្តាល​ឲ្យ​ប្រកាច់​លង់ទឹក​ស្លាប់​។​ ​សាច់ញាតិ​បាន​ចុះ​រាវរក​ជនរងគ្រោះ ក្នុង​ស្រះ​ទឹក​កាលពី​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០១៤ នៅ​ភូមិ​ត្រពាំង​ជង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​អ្នកស្លាប់​ឈ្មោះ​សឿន ពិសី អាយុ​២៨​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​។

គាត់ ធ្លាប់​កើត​ជំងឺ​ឆ្កូត​ជ្រូក​។ ​សមត្ថកិច្ច​នគរបាល​សង្កាត់​ក្រាំងធ្នង់ បាន​និយាយថា កាលពី​ព្រឹក​ព្រលឹម​ថ្ងៃនេះ ជនរងគ្រោះ​បាន​ដឹកគោ​ចេញពីផ្ទះ​យកទៅ​លាង​សម្អាត​គោ នៅក្នុង​ទឹកស្រះ​មួយ​។ ក្នុងពេល​កំពុង​លាង​គោ​នោះ ធ្វើ​ឲ្យ​ជំងឺ​ឆ្កូត​ជ្រូក​រើ​ឡើង ក៏​ប្រកាច់​ស្លាប់​ក្នុង​ទឹកស្រះ​នោះ​តែម្តង​។ ​ប្រភព​បាន​បន្តទៀតថា ដោយសារ​បាត់​សាច់ញាតិ​យូរពេក ក្រុមគ្រួសារ​ក៏បាន​ដើររក ប៉ុន្តែ​មិនឃើញ ហើយ​មានការ​សង្ស័យ​ដោយសារ​ជនរងគ្រោះ​ដឹកគោ​មក​លាង​ទឹក ក៏​នាំគ្នា​ចុះ​រាវរក​ក្នុង​ទឹកស្រះ ប្រទះឃើញ​ជនរងគ្រោះ​តែម្តង​៕ ប្រភពពី CEN

Share on Google Plus
    Blogger Comment
    Facebook Comment