ភ្នំពេញ: មុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ បានចូលមកដល់ ប្រជាពលរដ្ឋរាប់សែននាក់ ដែលរាប់បញ្ចូលទាំងក្រុមកម្មកររោងចក្រផងដែរ បាននាំគ្នាធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១២ និង១៣ខែមេសា ដើម្បីទៅកាន់ស្រុកកំណើត ក្នុងគោលបំណងជួបជុំបងប្អូនសាច់ញាតិ។ ការចាកចេញ បានធ្វើឲ្យទីក្រុងភ្នំពេញ មានសភាពស្ងប់ស្ងាត់ខុសពីប្រក្រតី។
សមត្ថកិច្ចដែលប្រចាំការនៅតាមគោលដៅបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានក្រុមកម្មកររោងចក្ររាប់សែននាក់ បំរើការងារនៅតាមរោងចក្រជាយក្រុង ក៏ដូចជា បងប្អួនប្រជាពលរដ្ឋជាច្រើន ដែលបច្ចុប្បន្នគាត់បានរស់នៅក្នុងទីក្រុងភ្នំពេញ បាននាំគ្នាចាកចេញពីផ្ទះសំបែង ដើម្បីទៅស្រុកកំណើត ក្នុងគោលបំណងជួបជុំក្រុមគ្រូសារបងប្អូន និង ញាតិមិត្ត ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ តាមការសង្កេតឃើញថា ចាប់តាំងពីថ្ងៃទី១២ និង១៣ ពួកគេបាននាំគ្នាសម្រុកចេញពីទីក្រុង ទាំងថ្ងៃ ទាំងយប់ ភាគច្រើនក្រុមកម្មករបានធ្វើដំណើរតាមរថយន្តឈ្នួល ដែលមកយកដល់ផ្ទះជួលតែម្តង និង ខ្លះទៀតធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន បន្ទាប់ពីបើកប្រាប់ឈ្នួលនៅថ្ងៃទី១០រួចមក។ ក្នុងនោះម្នាក់ៗ ក៏មានប្រាក់កាសយ៉ាងច្រើនគួរសម សំរាប់ចាយវាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅពេលនេះ។
សមត្ថកិច្ចរូបនេះ បានបន្តថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ នៅទីក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា ហើយបញ្ហាការការពារសន្តិសុខ មិនមានរឿងអ្វីចោទជាបញ្ហានោះឡើយ ពីព្រោះស្ទើរតែគ្រប់បណ្តាផ្លូវទាំងអស់ក្នុងទីក្រុង ពុំសូវឃើញមានមនុស្សធ្វើដំណើរអ៊ូអរដូចពេលមុនៗនេះឡើយ។ អ្នកដែលនៅក្នុងទីក្រុងមានចំនួនប្រហែលជា ៣០% តែប៉ុណ្ណោះដែលមិនទៅណាមកណា ហើយថ្ងៃដែលស្ងាត់ជាងគេ គឺថ្ងៃចូលឆ្នាំដំបូងតែម្តង៕L


Blogger Comment
Facebook Comment