រវល់តែ សាសងគ្នា នៅលើម៉ូតូ ភ្លេចមើលភ្លើងសញ្ញា ត្រូវរថយន្តបុក រមៀលពីរបីត្រឡប់

ប្រភព ដើមអម្ពិល
ភ្នំពេញ៖ សង្សារមួយគូ បានរងរបួស យ៉ាងដំណំ ចំណែកម៉ូតូ របស់ពួកគេ ត្រូវរថយន្ត កិនខ្ទេចខ្ទី បន្ទាប់ពីពួកគេ ជិះម៉ូតូសាសងគ្នា ភ្លេចមើលភ្លើងសញ្ញា ក៏ត្រូវរថយន្តមួយគ្រឿងបុក នៅត្រង់ចំណុចផ្លូវលេខ២៨៩ កែងនិង ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មុខសណ្ឋាគារ ឡុងប៊ិចផ្លាហ្សា កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ ។

 ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកជិះម៉ូតូទំាងពីរនាក់នោះ ត្រូវបានគេស្គាល់ថា ជាគូសង្សារនឹងគ្នា ជិះម៉ូតូម៉ាក ស្មាស់វី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BH-4962 បើកបរតាមផ្លូវលេខ៥២៨ ពីជើង ទៅត្បូង ។

 ប្រភពខាងលើបានបន្ថែមថា លុះធ្វើដំណើរមកដល់ ស្តុបកែងសណ្ឋាគារ ឡុងប៊ិចផ្លាសា ដោយនិយាយគ្នាភ្លេចខ្លួន ពេលឆ្លងស្តុប ក៏ត្រូវរថយន្តមួយគ្រឿងម៉ាកស៊ីអវី ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2M-2511 បើកបរដោយ បុរសវ័យកណ្ដាលម្នាក់ តាមផ្លូវលេខ២៨៩ ពីកើតទៅលិច បុកពេញទំហឹង បណ្តាលឱ្យម៉ូតូ ជនរងគ្រោះ ចូលទៅក្រោមរថយន្ត អូសចម្ងាយ ពីរបីម៉ែត្រ។

 ប្រភពដដែល បានឲ្យដឹងទៀតថា ដោយម៉ូតូឆ្លងភ្លើងពណ៌ទឹកក្រូច ចំណែករថយន្តក៏មិនទាន់ដល់ ភ្លើងសញ្ញា ពណ៌បៃតង ហើយជាប់និយាយ ទូរស័ព្ទទៀតនោះ ម្ចាស់រថយន្ត ដែលជាបុរសវ័យកណ្ដាល សុខចិត្ត យកម៉ូតូរបស់ជនរងគ្រោះ ទៅជួសជុលថ្មីឲ្យ ដើម្បីបញ្ចប់រឿង៕

Photo by DAP-NEWS
Share on Google Plus
    Blogger Comment
    Facebook Comment