គណបក្សភឿថៃ រង់ចាំបញ្ជាពីថាក់ស៊ីន

ថៃ ៖ មេដឹកនាំ និងសមាជិកសំខាន់ៗ របស់គណបក្សភឿថៃ បាន និងកំពុងរង់ចាំ បទបញ្ជា ពីអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងនៅក្រៅប្រទេស ដើម្បីធ្វើការតបតតាមវិធីណាមួយ ជាមួយ របបយោធាដែលដឹកនាំដោយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ។

កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍នៅ រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ ដោយដកស្រង់ប្រភពពព័ត៌មាន ពីគណ បក្សភឿថៃថា មេដឹកនាំគណបក្សសំខាន់ៗ បានបញ្ជាឱ្យសមាជិកទាំងអស់ រក្សាភាព ស្ងៀមស្ងាត់ ហើយរង់ចាំមើលពីសកម្មភាព របស់យោធា ។

ប្រភពព័ត៌មានដែលបាងកកប៉ុស្ដិ៍យក មកចុះផ្សាយបានបន្ដទៀតថា គណបក្ស ភឿថៃ មិនជឿថា ប្រជាពលរដ្ឋទូទៅពេញ ចិត្ដ និងស្វាគមន៍ចំពោះការសម្រេចចិត្ដនឹង ទង្វើរបស់លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់ អ៊ូឆា ដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ចាំផ្ទះនោះឡើយ ។
កាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយទៀត ថា លោកស្រី យីងឡាក់ អតីតនាយករដ្ឋ មន្ដ្រីថៃ និងមេដឹកនាំសំខាន់ៗជាច្រើននាក់ ទៀត ត្រូវបានរបបយោធាហាមមិនឱ្យ ចេញពីប្រទេស ៕


Share on Google Plus
    Blogger Comment
    Facebook Comment